ដ្បិតតែមានឈាមជ័រជាកូនខ្មែរសុទ្ធសាធលើទឹកដីតាកែវ តែតារាសម្ដែងវ័យក្មេងដែលត្រូវគេស្គាល់ថាជាកូនកំព្រាឪពុក ហើយមានតែម្ដាយមេម៉ាយវ័យជាង៦០ឆ្នាំជាបង្អែកក្នុងជីវិតសង្ហារមិនចាញ់តារាកូនកាត់បរទេសនោះទេ ជាពិសេសនៅពេលដែលលោកបង្ហោះអោយឃើញនូវរូបថតប៉ុន្មានសន្លឹកខាងក្រោមជាសាធារណៈ។
ស្ទីលទម្លាក់សក់គ្របថ្ងាសដែលគេកម្រឃើញលោកបង្ហាញ អមសំលៀកបំពាក់មួយឈុតដែលតារាថៃ កូរ៉េ និយមស្លៀក បានធ្វើអោយនិស្សិតពេទ្យឆ្នាំទី៣រូបនេះ ត្រូវគេមើលឃើញថា សង្ហារមិនចាញ់តារាកូនកាត់នោះឡើយ ដោយខ្លះបានទាំងភាន់ច្រលំលោកជាតារារបស់ប្រទេសជិតខាតនោះផង ដោយសារតែមានត្រេមុខដូចកូនកាត់ស្រាប់ ហើយស្ទីលទម្លាក់សក់ និងមួយឈុតដែលលោកបានបង្ហាញគឺ តធ្វើអោយគេច្រលំថាជាតារាកូរ៉េ ឬតារាថៃ។
ប៉ុន្មានឈុតដែលលោក រុន ណាកូ បានបង្ហោះ ធ្វើអោយក្រេឌីតរបស់លោកឈានឡើងមួយកម្រិត ជាពិសេសនៅពេលដែលលោកស្រាប់តែត្រូវគេប្រដូចថាស្រស់សង្ហារមិនចាញ់តារាថៃ និងកូរ៉េ។ លោកគឺជាតារាសម្ដែង និងជាពិធីករមួយរូប ដែលធ្លាប់តែលើកសក់ឡើងលើ ចំណែកការសិតទម្លាក់អាចចាត់ទុកថានេះ ជាលើកដំបូង ដែលលោកចេញថតម៉ូដ។ ប៉ុន្មានប៉ុស្ដិ៍របស់លោក អ្នកដែលមិនធ្លាប់ពីមុនមក មិនជឿថាជាតារាខ្មែរហើយមិនកាត់សាសន៍តែម្ដង ខណៈដែលអ្នកដែលបានចែកចាយរូបលោក ក៍បានបញ្ចេញទស្សនៈថា គួរតែជាតារាថៃ ឬ តារាកូរ៉េ ទើបសមៗ។ លោកអះអាងថា ខ្លួនមិនមានឈាមជ័រជាតារាកូនកាត់នោះទេ ដោយទាំងម្ដាយ និងឳពុក គឺសុទ្ធតែមិនជាប់សែស្រឡាយកូនកាត់។ ប៉ុន្តែអាចមកពីលោកចូលចិត្តតែងខ្លួនប្លែកៗ ហើយលេងស្ទីលជាតារាបរទេស ទើបក្នុងពេលខ្លះសម្រស់របស់លោកមានការប្រែប្រួលបើធៀបនឹងពេលដែលលោកធ្លាប់ខ្លួនមុនៗ ដោយការលើកសក់ឡើងលើ។
លោក រុន ណាកូ និយាយថា លោកមិនធ្លាប់សិតសក់គ្របថ្ងាសក្នុងការថតស្ពត ឬថតម៉ូដនោះទេ ទើបលោកក៏ភ្ញាក់ផ្អើលដែលនៅពេលដែលលេងស្ទីលសក់បែបនេះជាលើកទី១ ហើយត្រូវបានអ្នកគាំទ្រថាម៉ូដសក់ និងស្ទីលដែលលោកបានបង្ហាញ ធ្វើអោយលោកលេចសម្រស់ស្រដៀងតារាកូនកាត់។
លោកថាខ្លួននឹងរកស្ទីលអោយឃើញប្លែក និងស្រស់ស្អាតជាងនេះ ប៉ុន្តែមិនទាន់ដឹងថានឹងបញ្ចេញស្ទីលអ្វីដើម្បីអោយទាក់ទាញនោះទេ ក្នុងពេលដែលលោកក៏កម្រមានពេលលេងស្ទីល ដោយសារតែលោកជាប់ការសិក្សាត្រៀមប្រលងខាងផ្នែកពេទ្យធ្មេញ នៅខេត្តកំពតផង។ លោកថាខ្លួនទទួលបានត្រឹមតែការថតម៉ូដ និងការងារថតស្ពតប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការសម្ដែងគឺច្រានចោលភាគច្រើន លើកលែងតែរឿង«រនាថឯក»មុននេះ ដែលលោកទទួលថតអោយ៣ថ្ងៃ ព្រោះតែជាប់កុងត្រា ហើយខានមិនបាន៕
មតិយោបល់