ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការ​នឹងដំណើរការសវនាការជម្រះទោស​ កឹម​ សុខា​ ដដែល​ នៅព្រឹកនេះ

ភ្នំពេញៈ បើទោះជាបីមានការដាក់ពាក្យស្នើសុំឲ្យពន្យារពេលសវនាការលើសំណុំរឿងលោក កឹម សុខា ពីសំណាក់មេធាវីការពារសិទ្ធរបស់លោក និងមានការថ្លែងសារស្នើសុំដោយមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ យ៉ាងណាក្តី សវនាការជំនុំជម្រះទោសលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លើបទចោទប្រកាន់ បដិសេធក្នុងការចូលខ្លួន តាមការកោះហៅរបស់តំណាងអយ្យការ និងតុលាការនៅតែបន្តនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមានលោក កែវ មុនី ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។

សូមជម្រាបជូនថា លោក សំ សុខគង់ មេធាវីការពារសិទ្ធិលោក កឹម សុខា បានដាក់ពាក្យស្នើសុំលើកពេលសវនាការសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ។

ដោយឡែកលោក អេង ឆៃអាង អនុប្រធានគណៈកម្មាធិការនាយកនៃគណៈបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ បានផ្ញើសារស្នើសុំតុលាការឲ្យពន្យារពេលសវនាការសំណុំរឿងរបស់លោក កឹម សុខា ផងដែរ។

តាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “សវនាការសំណុំរឿងលោក កឹម សុខា នឹងដំណើរការដូចកាលកំណត់ ហើយតុលាការមិនទទួលយក និងសម្រេចតាមការស្នើសុំរបស់លោក អេង ឆៃអ៊ាង នោះឡើយ ព្រោះលោក អេង ឆៃអ៊ាង មិនមានការជាប់ពាក់ពន្ធ័នឹងសំណុំរឿងនេះឡើយហើយបើយោងតាមច្បាប់មានតែជនជាប់ចោទ និងមេធាវីតែប៉ុណ្ណោះដែលអាចស្នើសុំបាន។

អ្នកនាំពាក្យដដែលបានបន្តថា មេធាវីការពារជនជាប់ចោទមានសិទ្ធិដាក់ពាក្យស្នើសុំដោយគោរពទៅតាមនីតិវិធី ហើយចៅក្រមជំនុំជម្រះនឹងសម្រេចលើការស្នើសុំដោយយោងលើមូលដ្ឋានច្បាប់ និងនីតិវិធី។

គួររំលឹកថា ដើមចមនៃសំណុំរឿងរបស់លោក កឹម សុខា ឈានដល់មានសវនាការនៅព្រឹកថ្ងៃនេះ បានផ្តើមចេញពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយចេញតាមរយៈខ្សែអាត់សម្លេងឆ្លើយឆ្លងចំណងស្នេហ៍របស់អ្នកទៃងពីរតាមរយៈបណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

https://youtu.be/2TE_370qt6E

b6b6-5b6-6b6-7b6-8b6-9b6-2b6-3b6-4

មតិយោបល់