ព័ត៌មានជាតិ

ជនសង្ស័យគ្រឿងញៀន ៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់

កំពត: កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកដងទង់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ និងថ្នាំញៀន ២កញ្ចប់តូច ស្ថិតក្នុងភូមិត្រពាំងរមាស ឃុំដំណាក់សុក្រំ ស្រុកដងទង់។

ជនសង្ស័យទី១.ឈ្មោះ ឃន ឃុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ទីលំនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក និងទី២.ឈ្មោះ លី សុខៃ ភេទស្រី អាយុ ១៥ ឆ្នាំ ទីលំនៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ។

តាមការសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្តសហការចាប់បានគូកនជនសង្ស័យ ដែលសម្រាកនៅផ្ទះសំណាក់ផលសិលា ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស បានចំនួនម្នាក់ទៀត ឈ្មោះ ទូច អ៊ិ ភេទប្រុសអាយុ ៣៧ ឆ្នាំ ទីលំនៅភូមិឃខ្ជាយខាងកើត ឃុំទទុង ស្រុកដងទង់ និង ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២ កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់