ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ ២០១២ មានអ្នកកើតមេរោគអេដន៍ (HIV) ចំនួន ៣៨៥ករណី នៅក្នុងទីក្រុងសីង្ហបុរី នេះបើយោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាល បានថ្លែងកាលពីថ្ងៃអង្គារកន្លងទៅនេះ។

ក្រសួងសុខាភិបាល សីង្ហបុរី បានរំពឹងទុកថា ចំនួនអ្នកកើតមេរោគអេដន៍សរុបក្នុងឆ្នាំ ២០១២នេះ ប្រហាក់ប្រហែលនឹងឆ្នាំ ២០១១ ពោលគឺ ៤៦១ករណី។
AIDS បានផ្តល់របាយការណ៍ថា រយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ ចំនួនអ្នកកើតមេរោគអេដន៍មាន ២១៥ករណី ហើយនៅចន្លោះខែ កក្កដា ដល់ខែតុលា មាន ១៧០ករណី។
ក្រសួងសុខាភិបាល បាននិយាយថា នៅក្នុងចន្លោះខែ មករា ដល់ខែមិថុនា មាន ៩២ភាគរយ (១៩៨ករណី) ជាបុរស និង ៨ភាគរយជាស្ដ្រី (១៧ករណី) ហើយគេគាត់បានឆ្លងមេរោគអេដន៍តាមរយៈការរួមភេទ។
ប្រភពខាងលើបានបន្ដទៀតថា ករណីឆ្លងមេរោគអេដន៍ខាងលើនេះ គឺភាគច្រើនបណ្ដាលមកពីមនុស្សភាគច្រើនរួមភេទមនុស្សភេទដូចគ្នា ជាពិសេសគឺពួកខ្ទើយ៕
មតិយោបល់