ភ្នំពេញៈ រថយន្តCRV បុកជាមួយរថយន្ត Lexus RX-300 យ៉ាងពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៣កែងផ្លូវ១១៨ សង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស RX-300ពណ៌ត្រេអ៊ី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2N-2803 បើកតាមបណ្តោយផ្លូវ ៥៣ទិសដៅពីត្បូងទៅជើង លុះដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តម៉ាក CRVមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-3532 បើកតាមបណ្តោយផ្លូវ ១១៨ ទិសដៅពី កើតមកលិច ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកចំពីមុខរថយន្តលុចស៊ីសផ្នែកខាងឆ្វេង បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ
ទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុភាគីរថយន្តម៉ាកCRV បានសងសំណងទៅខាងរថយន្តLexusចំនួន២៥០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់