ព័ត៌មានជាតិ

អតីត​កីឡាករ​ខ្សែ​បម្រើ Aston Villa សារភាពថា​ខ្លួន​ជា​ខ្ទើយ​ (Video Inside)

​អតីត​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​អាល្លឺម៉ង់​ដ៏​ឆ្នើម​ប្រចាំ​ក្លឹប Aston Villa ឈ្មោះ Thomas Hitzsperger អាយុ 31 ឆ្នាំ​និង​ធ្លាប់​ដណ្តើម​យក​ពានរង្វាន់​ដល់​ទៅ 52 ពាន​ដល់​ជម្រើសជាតិ​អាល្លឺម៉ង់​នោះ​បាន​ប្រកាស​ខ្លួន​នៅក្នុង​កាសែត​មួយ​ថា​ខ្លួន​ជា​មនុស្ស​ភេទ​ទី 3 ឬ​ខ្ទើយ​។​

​គាត់​ជា​កីឡាករ​ដែល​បាន​ប្រកាស​ចេញ​មុខ​បំផុត​សម្រាប់​រឿង​បែប​នេះ​ហើយ​គាត់​បាន​និយាយថា​វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ការប្រកាស​ជា​សាធារណៈ​បែបនេះ​។​គាត់​បាន​បន្ថែមទៀតថា​គាត់​ចង់​បញ្ជាក់ប្រាប់​ពី​រឿង​នេះ​ទៅ​កាន់​មនុស្ស​នានា​នៅក្នុង​ពិភព​បាល់ទាត់​ផង​។​
​កីឡាករ​ខ្សែបម្រើ​ដែល​ទើបតែនឹង​ចូល​និវត្ត​កាលពី​ខែ​កញ្ញា​ដោយសារតែ​របួស​ធ្ងន់ធ្ង​រ​បានបញ្ជាក់​ថា​ខ្លួន​នឹង​រស់នៅ​ជាមួយ​បុរស​ម្នាក់​ចាប់ពីពេលនេះ​តទៅ​ដោយ​ពេញមុខ​ហើយ​ខ្ញុំ​មិន​ដែល​មាន​ភាព​ខ្មាស់អៀន​ក្នុងការ​ធ្វើ​បែបនេះ​ទេ​៕​

_72149280_51204503

មតិយោបល់