ព័ត៌មានជាតិ

សង្ស័យបែកថ្នាំ បុរសម្នាក់បើករថយន្តទំនើប មកឈប់កណ្តាលស្ពានជ្រោយចង្វារថ្មី បម្រុងលោតទឹក

ភ្នំពេញ: បុរសម្នាក់ ត្រូវបានគេសង្ស័យថាបែកថ្នាំ បានបើករថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស Gs450មួយគ្រឿង មកឈប់ពាក់ណ្តាលស្ពានជ្រោយចង្វារថ្មី បម្រុងលោតទឹក តែសមត្ថកិច្ចឃាត់ ដោយរត់ដេញចាប់ទាំងម៉ូតូ និងរថយន្តពេញលើស្ពាន ទើបឃាត់ខ្លួនបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារ ដើម្បីឲ្យស្វាងថ្នាំញៀន នឹងរងចាំទាក់ទងរកក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង២ នឹង៤០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្ មីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បុរសខាងលើមានអាយុប្រហែលជាង៣០ឆ្នាំហើយ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីសស៊េរី GS450ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-5422។

តាមសមត្ថកិច្ច បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង ខណ:បើកបរមកដល់ពាក់កណ្តាលស្ពានជ្រោយចង្វារ បានឈប់រថយន្តបម្រុងលោតទឹកសម្លាប់ខ្លួន ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ច ឃាត់តែបុរសនោះ មិនស្តាប់ថែមទាំរត់ចូលម៉ូតូឡាន នឹងដេញចាប់ឡានម៉ូតូពេញលើស្ពាន។

ប្រភពដដែលបានបន្តថា​ បន្ទាប់មកបាននាំគ្នាចាប់បុរសខាងលើដាក់ក្នុងរថយន្តរបស់គាត់ តែបុរសនោះមិនព្រមចូលក្នុងរថយន្ត ដោយរើលបំរាស់មួលដូចអន្ទុងចឹង ទើបសមត្ថកិច្ចបាននាំគ្នាព្យាយាមចាប់អស់រយ:ពេល២០នាទី រួចយកបុរសនោះចូលក្នុងរថយន្ត តែដោយសមត្ថកិច្ចបញ្ឆេះរថយន្តបុរសខាងលើមិនឆេះ ក៏បានហៅរឺម៉កម៉ូតូកង់បី ដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វារ ដើម្បីឲ្យស្វាងថ្នាំញៀននឹងទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ៕

មតិយោបល់