Post News Media ព័ត៌មានជាតិ បុគ្គលិកបម្រើ...

បុគ្គលិកបម្រើការនៅណាហ្គាវើលម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង ១ និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៤-២៥ ត្រង់ចំណុច ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ប្រភេទស្រីស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1CF -8836 បើកបរដោយឈ្មោះ យាន វ៉ាន់ឌី ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ បុគ្គលិកបម្រើការនៅណាហ្គាវើល មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។

លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្ត ម៉ាក HINO ពណ៌ស ប្រភេទដឹកទំនិញ (កុងតឺន័រ ) ពាក់ស្លាកលេខ ភ្នំពេញ3D-4930 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

ករណីនេះ កម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក បាន​ចុះធ្វើការវាសវែង ដោយម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ត្រូវបានយកមករក្សារទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕