ព័ត៌មានជាតិ

អនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បើករថយន្តធ្លាក់ចូលប្រទ្បាយ បណ្ដាលឲ្យក្រទ្បាប់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: តាមសមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកធ្លាក់ចូលប្រឡាយ បណ្តាលឲ្យក្រទ្បាប់ស្លាប់បុរសម្នាក់ នៅចំណុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ជនរងគ្រោះ ឈ្មោះ ឯម វិចិត្រ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអនុប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារចុះជួយឃុំហប់ រស់នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បានបើកបរថយន្ត ម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខរដ្ឋ19 2 0029 ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុជាចំណុចផ្លូវកោង ក៏រេចង្កូតធ្លាក់ប្រឡាយ និងក្រឡាប់ ស្លាប់នៅក្នុងរថយន្តតែម្តង៕

មតិយោបល់