ព្រៃវែងៈ លោក ហាស់ សារ៉េត រដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ បាននាំយកកូនត្រីឆ្ពិនទឹកសាបចំនួន២ម៉ឺនកូន ជូនប្រជាកសិករចំនួន៤០គ្រួសារ នៅឃុំព្រៃឈ២០គ្រួសារ ឃុំកន្សោមអក១០គ្រួសារ ឃុំអន្សោង១០គ្រួសារ ព្រមទាំងបាននាំយកកូនឈើប្រភេទ ក្រញូង គគីរ គកោះ និងកូនដើមត្រាចចំនួន២០០ ទៅប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋនៅវត្តឯករាជ ឃុំព្រៃឈ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោកក៏បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ត្រូវខិតខំបង្កបង្កើនផលកសិកម្ម រួមទាំងបន្ថែមការចិញ្ចឹម គោ ក្របី ជ្រូក មាន់ ទា ។ល។ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ម្យ៉ាងវិញទៀត ត្រូវដាំបន្លែផ្លែឈើ និងដាំដើមឈើបន្ថែមទៀត កុំទុកដីនៅទំនេរចោល ស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាបានថ្លែងថា នៅក្នុងដីភូមិមួយកន្លែងគួរតែមានស្រះចិញ្ចឹមត្រីមួយ លើសពីនេះសម្តេចបាននឹងកំពុងដឹកនាំអភិវឌ្ឍសង្គមជាតិ ប្រកបដោយសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុ១៨ឆ្នាំឡើងទៅត្រូវចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ដែលប្អូនគិតថា អាចថែរក្សាសេចក្កីសុខដូចបច្ចុប្បន្ននេះ ជូនប្រជាពលរដ្ឋមានសិទ្ធិរស់នៅមានសេរីភាពពេញលេញ ក៏ដូចជា ការប្រកបកិច្ចការងារបានគ្រប់ទីកន្លែង ដោយគ្មានហានិភ័យ ដូចប្រទេសគេមួយចំនួនទៀត៕
https://youtu.be/-mSaUsCl-Gg
មតិយោបល់