ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ក្មេងពីរនាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ តាមសមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងលង់ទឹកស្លាប់ ២នាក់ នៅចំណុចទឹកស្រះខាងក្រោយផ្ទះ ស្ថិតនៅក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ជនរងគ្រោះទី១ ឈ្មោះចន្ទី ដារ៉ាសុភក្រ័ ភេទស្រី អាយុ២ ឆ្នាំ ៦ខែ និងទី២ ឈ្មោះនឿន ចិន្ដា ភេទប្រុស អាយុ ២ ឆ្នាំ ៨ខែ ក្មេងរងគ្រោះទាំងពីរនាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា។

ក្រោយទទួលបាននេះដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចក៏បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់