ព័ត៌មានជាតិ

Update: អគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នងទាំងស្រុង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: សេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា នៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២៣​មិថុនានេះ មានករណីគ្រោះអគ្គិភ័យឆេះបំផ្លាញ ផ្ទះពលរដ្ឋទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ សង់ពីឈើ ដំបូលប្រកស័ង្កសី ជញ្ជាំងកៅស៊ូ នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត អស់ទាំងស្រុង រយ:ពេលតែ២០នាទី ខណ:រថយន្តពន្លត់អគ្គិភ័យមកមិនទាន់ឡើយ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីឆេះនេះ ម្ចាស់ផ្ទះពុំនៅផ្ទះឡើយ ដោយគាត់រវល់ទៅរកស៊ី ហើយបើតាមការអះអាងពីពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានឮសូរសំឡេង ផ្ទុះចេញពីផ្ទះរងគ្រោះ មិនបាន១០នាទីផង ក៏អណ្តាលភ្លើងឆាបឆេះរយ:ពេល តែ២០នាទីប៉ុណ្ណោះ ធ្វើឲ្យផ្ទះត្រូវបំផ្លាញទាំងស្រុងតែម្តង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ណា សៀត អាយុ៥៥ឆ្នាំ ជាកម្មករ ហើយផ្ទះនេះ គឺគាត់ជួលគេស្នាក់នៅ៕

មតិយោបល់