ព័ត៌មានជាតិ

ឮថាមានសមត្ថកិច្ចខណ្ឌជាអ្នកកាង..? ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅជិតរង្វង់មូលចោមចៅ កំពុងដំណើរការយ៉ាងរលូន!

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅជិតរង្វង់មូលចោមចៅ ចូលតាមច្រកជញ្ជីងថ្លឹងឡានចាស់ តាមបណ្ដោយផ្លូវបេតុងក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបើកដំណើរការលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃបង្កភាពអសន្តិសុខ ដោយមិនខ្លាចញញើតនឹងច្បាប់ឡើយព្រោះឮថាមានសមត្ថកិច្ចខណ្ឌជាអ្នកកាងពីក្រោយខ្នង។

តាមប្រភពព័ត៌មានមួយដែលបានប្រាប់ឲ្យដឹងថា ទីតាំងនេះបើកលេងជាយូរខែ ឆ្នាំណាស់មកហើយ ដោយមិនដែលឃើញមានកម្លាំងសមត្ថកិច្ច ឫអាជ្ញាធរណា ចុះមកបង្ក្រាបឡើយ ព្រោះទីតាំងល្បែងខុសច្បាប់មួយនេះជារបស់សមត្ថកិច្ចម្នាក់ដែលនៅកាងពីក្រោយខ្នង និងបើកដំណើរការទាំងយប់ទាំងថ្ងៃនិងមានក្រុមអ្នកញៀនល្បែងមួយនេះចេញចូលលេងមិនចេះដាច់ ជាពិសេសក្រុមក្មេងស្ទាវតែម្ដង។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះហើយដែលធ្វើឲ្យមានបទល្មើសកើតឡើងជាច្រើនករណីដូចជាលួច ឆក់ ប្លន់ និងគាស់ផ្ទះ ជាដើម។ មិនថែមទាំងប៉ុណ្ណោះពួកគាត់សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះផង ព្រោះបទល្មើសកើតមានជារៀងរាល់ថ្ងៃ ហើយបើអាជ្ញាធរមានសម្ថតកិច្ចបង្ក្រាបកាលេងល្បែងនេះមិនបានផង តើឲ្យពួកគាត់មានក្តីសង្ឃឹម និងក្តីរំពឹងលើអ្នកណា៕

មតិយោបល់