ព័ត៌មានជាតិ

មួយករណីទៀតហើយ! អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងរួមទាំងសម្ភារៈ ឲ្យរងការខូចខាត

កំពង់ធំៈ ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៤៣ នាទីយប់ សិ្ថតនៅភូមិតាអោង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លើក បណ្ដាលឲ្យឆេះមួយខ្នងទំហំ ៥ x ៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសីជញ្ជាំងក្ដារ របស់ឈ្មោះ ឡុង វេង ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ ។

ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យរងការខូចខាតរួមមាន៖ -ផ្ទះចំនួន០១ខ្នង ។ -កង់ចំនួន០២ គ្រឿង ។ -ទូរទស្សន៍ ចំនួន០១គ្រឿង ។ -កង្ហារចំនួន០២គ្រឿង ។ -លុយចំនួន១០ ម៉ឺនរៀល ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្ដអគ្គិសនី ៕

មតិយោបល់