ព័ត៌មានជាតិ

ម៉ូតូឌ្រីមសង់ ជិះបុកគូទរថយន្តពីក្រោយបញ្ចប់ត្រឹមសំណង១៣០ដុល្លារ!

ភ្នំពេញៈ បុរស២នាក់សង្ស័យស្រវឹងបើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង បើកក្នុងល្បឿនលឿនពេក ចាប់ហ្រ្វាំងមិនទាន់បានទៅបុកគូទរថយន្តកូរ៉ូឡាបណ្តាលឲ្យបែកស្តុប ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-8911 បើកតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីកើតទៅលិច ស្រាប់តែមានបុរស២នាក់ សង្ស័យស្រវឹង បើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-5358 បើកស្របទិសដៅគ្នាក្នុងល្បឿនលឿនពេកចាប់ហ្រ្វាំងមិនទាន់ក៏បានទៅបុកចំគូទរថយន្តបណ្តាលឲ្យបែកស្តុបនឹងបាក់កាងតែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសធ្ងន់នោះទេ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តទារសំណងចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងតែភាគីខាងម៉ូតូព្រមសងតែចំនួន១៣០ដុល្លារ ភាគីខាងរថយន្តក៏ទទួលយកដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់