ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ រយ៉ែថយចេញពីយានដ្ឋានយីហោ​ ច័ន្ទ​ធារ៉ាជ្រុលបុលរថយន្តMorning រងការខូចខាត!

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង រយ៉ែថយចេញពីការ៉ាសជ្រុលបុករថយន្តMorning បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១១ ខែមិថុនា ​ឆ្នាំ២០១៨​ នៅចំណុចមុខវត្តជន្លង់ម្លូ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ភ្លើងឆេះរទះ​ ខណ្ឌពោធិ៍សែនជ័យ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកMorning ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2T-1990 បើកបរដោយស្ត្រីម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ព្រះសីហនុ​ 3A-0650 បើករយ៉ែថតក្រោយ​ ចេញពីយានដ្ឋានយីហោ​ ច័ន្ទ​ធារ៉ា​ ដោយមិនប្រយ័ត្នក៏ជ្រុលបុករថយន្តmorning ចំពីចំហៀងខាងស្តាំផ្នែកខាងក្រោយ រងការខូចខាតយ៉ាងដំណំ​ តែសំណាងមិនមានមនុស្សរងរបួសនោះទេ​។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាតែមិនត្រូវទើបសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយបន្ត៕

មតិយោបល់