កណ្តាលៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អាង សំអាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយឃុំ ឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល (របួសចំក្បាលចំហៀង ខាង ឆ្វេងមានប្រវែង២ស.ម ដេរ៥ថ្នេរនៅមណ្ឌលសុខភាពឃុំកំពង់ស្វាយ)។
ជនសង្ស័យឈ្មោះ បឿន ជីវ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិ កំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្តុតាងចាប់យក ដងម៉ារវេនម៉ាស៊ីនគោយន្ត១។
នៅថ្ងៃឆ្នាំនិងម៉ោងកើតហេតុខាងលើ ជនសង្ស័យបានបើកគោយន្តកន្រៃ្តចេញពីចំការស្វាយរបស់ខ្លួនគោលបំណងត្រឡប់មកផ្ទះវិញ ពេលបើកគោយន្តបានប្រហែល៣០០ម៉ែត្រ ជនរងគ្រោះបានជិះម៉ូតូឌុបមិត្តភក្តិម្នាក់ មកពីក្រោយគោយន្ដ ដោយមានភាពស្រវឹងស្រា ហើយបានចុចស៊ីផ្លេម៉ូតូដាក់ជនសង្ស័យជាច្រើនដង ខណៈនោះជនសង្ស័យបានស្តីឲ្យជនរងគ្រោះ ព្រោះផ្លូវចង្អៀត បន្ទាប់មកជនទាំង២ ក៏បានឈ្លោះប្រកែកគ្នាជាខ្លាំង។ ពេលនោះជនរងគ្រោះបានស្ទុះមកវាយជនសង្ស័យ ឃើញដូច្នេះជនសង្ស័យក៏បានយកម៉ារវេនម៉ាស៊ីនគោយន្តវាយទៅលើជនរងគ្រោះបណ្តាបែកក្បាលចេញឈាម រួចជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។
ក្រោយទទួលពាក្យបណ្តឹងសមត្តកិច្ចប៉ុស្តិកំពង់ស្វាយបានចុះទៅឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ រួចបញ្ជូនទៅអធិការរដ្ឋាននគរបាស្រុកកៀនស្វាយដើម្បីបន្តចាត់ការទៅតាមនិតិវិធី៕
មតិយោបល់