ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះរកលិតផលម្សៅទឹកដោះគោ Group Lactalis នៅប្រទេសបារាំង !

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះស្វែងរកផលិតផលម្សៅទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារតូចៗ និងផលិតផលចិញ្ចឹមទារក និងកុមារ (ឈ្មោះផលិតផល លេខឡូតិ៍ កាលបរិច្ឆេទ អតិបរមារបស់ផលិតផល) របស់ក្រុមហ៊ុន Group Lactalis នៅប្រទេសបារាំង ប្រកាសប្រមូលត្រឡប់មកវិញទាំងអស់ ដែលផលិតផលនោះមានវត្តមានបាក់តេរី Samonella នៅតាមបណ្តាម៉ាត និងហាងក្នុងក្រុងព្រះសីហនុ ។

ជាលទ្ធផលយើងពុំបានរកឃើញការដាក់តាំងលក់ផលិតផលម្សៅទឹកដោះគោដែលមានបញ្ហានោះទេ។
សម្គាល់៖ ឈ្មោះផលិតផល អាការៈរោគវិនិឆ្ឆ័យរបស់បាក់តេរី Samonella មានដូចរូបភាព និងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានកាំកុងត្រូលដែលភ្ជាប់ជូនដូចខាងក្រោម៕

មតិយោបល់