ប៉ៃលិនៈ កាលពីវេលាម៉ោង ១២ និង៤៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៨ មានករណីចោរកម្ម (លួចម៉ូតូ)មួយ កើតឡើងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ មឿង រ៉ា ឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ សារ៉ាក់បុរី ស្នាក់នៅបន្ទប់ជួលក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូដែលបាត់ម៉ាក Honda Dream ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1W-6177។ ករណីនេះ ដោយសារជនរងគ្រោះទុកម៉ូតូនៅក្រៅបន្ទប់ រួចទៅលេងនៅបន្ទប់មិត្តភក្ដិនៅក្បែរនោះ។
បច្ចុប្បន្នកម្លាំងជំនា នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កំពុងធ្វើការស៊ើបអង្កេត៕
មតិយោបល់