ភ្នំពេញៈ នៅវេលាម៉ោង ៨ និង៣០ នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ អគ្គិសនីកម្ពុជា បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង៤៦៨ មូលហេតុមានអគ្គិភ័យឆាបឆេះខ្សែអ៊ីនធឺណែតរាលដាល ដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១រសៀល៕
មតិយោបល់