ព័ត៌មានជាតិ

ហាយឡែនឌ័រ បួងចង្កូតបត់ចូលស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែង ប៉ះជាមួយម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ព្រះសីហនុ: រថយន្តហាយឡែនឌ័រ បះជាមួយម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្ថានីយប្រេងឥន្ធន:តេលា លើដងផ្លូវជាតិលេខ៤ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2L-3686 បើកបរពីព្រះសីហនុ ទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កូតមកឆ្វេងដៃចូលចាក់សាំង ក៏ប៉ះជាមួយម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-3690 បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់តែម្តង៕

មតិយោបល់