ព័ត៌មានអន្តរជាតិ

មេដឹកនាំស៊ីរី បដិសេធការអះអាង ដែលថារុស្ស៊ី កំពុងបញ្ជាកងទ័ពរដ្ឋាភិបាល

ស៊ីរីៈ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានច្រានចោលបទចោទប្រកាន់ ដែលថាសម្ព័ន្ធមិត្តយោធាសំខាន់របស់ស៊ីរី គឺរុស្ស៊ីជាអ្នកនៅពីក្រោយ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ីរី ដោយលោកបាននិយាយថា វាជារឿងធម្មតាទេ ដែលសម្ព័ន្ធមិត្តរបស់ស៊ីរី មានទស្សនៈផ្សេងៗគ្នា អំពីបញ្ហាមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេសឈ្មោះ The Mail ដែលត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋ SANA កាលពីថ្ងៃអាទិត្យលោក Assad បានអធិប្បាយបញ្ជាក់ អំពីការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ូស្គូ ចំពោះការផ្លាស់ប្តូរផ្នែកការទូត និងយោធារបស់ស៊ីរី។

ដោយលោកបានថ្លែងថា «ពួកគេ (រុស្ស៊ី) មិនដែលមានទំនាក់ទំនង ឬស្ថិតពីក្រោយការបញ្ជារដ្ឋាភិបាលស៊ីរីនោះទេ»៕

មតិយោបល់