កំពង់ស្ពឺៈ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នា (ហិង្សា) រហូតកើតជាជម្លោះតឹងសរសៃក ធ្វើឲ្យភាគីម្ខាងទប់ចិត្តមិនបាន ទាញចានគប់សំដៅគូទំនាស់ បណ្តាលឲ្យចំផ្ទៃមុខរយះរងរបួសធ្ងន់។
បន្ទាប់ពីកើតហេតុជនសង្ស័យ រត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាច ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារតាមឃាត់ខ្លួនបានវាយខ្នោះ នាំយកទៅអធិការដ្ឋាន។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់