ភ្នំពេញៈ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចងក ធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ដោយមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ ១៦AE ផ្លូវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ តាត ចាន់មីនា អាយុ ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះកើតហេតុខាងលើ។ មុនពេលកើតហេតុ បុរសជាឪពុកបានឡើងងើបឡើទៅហាត់ប្រាណនៅលើតំបូលផ្ទះ ខាងលើ ដោយបានឃើញទ្វារបន្ទប់កូនប្រុសរបស់គាត់ចំហរទ្វារក៏បានចុចពិលចូលទៅមើលឃើញកូនប្រុសរបស់ គាត់កំពុងតែដេកអង្គុយ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះរូបគាត់មិនចាប់អារម្មណ៍ទេ លុះពេលដែលចុះមកវិញ ក៏បានចូលទៅមើលម្តងទៀត ទើបបានដឹងថាកូនរបស់គាត់បានចងករសម្លាប់ខ្លួន និងស្លាប់បាត់ទៅហើយ និង បង្ករការ ភ្ញាក់ផ្អើលកើតឡើតតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យទៅលើសាក សពជនរងគ្រោះបានឃើញថា បុរសរងគ្រោះបានស្លាប់ដោយសារតែការចងកធ្វើអត្តឃាតខ្លួនឯង ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់