ព័ត៌មានជាតិ

លោកស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណនី ដោះលែងស្រីម្នាក់ពាក់ព័ន្ធ ករណីរំលោភទំនុកចិត្ត

ភ្នំពេញៈ ក្រោយសាកសួរ អស់ជាច្រើនថ្ងៃរួចមក នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីម្នាក់ឲ្យត្រលប់ទៅផ្ទះវិញ នេះបើយោងតាមការបញ្ជាក់របស់ សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ សុ ខុម ត្រូវបានលោកស្រី ស៊ឺ វណ្ណនី សម្រេចដោះលែង ក្រោមហេតុផល ភាគីទាំងជនសង្ស័យ និងជនរងគ្រោះ សម្របសម្រួលគ្នា។

បើយោងតាមសមត្ថកិច្ច ស្ត្រីសង្ស័យ ឈ្មោះសុ ខុម ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកា របស់លោកស្រី ស៊ឺ វណ្ណនី ពាក់ព័ន្ធ បទល្មើស រំលោភលើទំនុកចិត្ត ស៊ីដាច់លុយជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

មតិយោបល់