ព្រះវិហារ:កងកំលាំងយាេធាប្រចាំការ នៃស្រុកជាំក្សាន ម្នាក់ បានទទួលរងរបួស និងជាអកុសល ត្រូវបានដាច់ជេីងខាងឆេ្វង មួយចំហៀង ក្នុងពេលចុះបំពេញភារកិច្ច ខណៈដេីរល្បាត ជាន់មីន ត្រង់ចំណុចភ្នុំដាច់ នៅថៃ្ងទី៣០ ខែមេសា ឆ្នាំ២០១៦ នេះ។
យោងតាមប្រភពព័ត៌មាន ពីភ្នាក់ងារ Post News ប្រចាំខេត្តព្រះវិហា បានឱ្យដឹងថា នាយទាហាន ការពារព្រំដែន ចំណុចខេត្តព្រះវិហារ បានដើរល្បាយជាន់មីន បណ្តាលឱ្យពិការជើងខាងឆ្វេងម្នាក់ទៀតហើយ ដែលត្រូវបានគេស្គាល់ថា ជានាយទាហានសឹករង ប្រចាំស្រុកជាំក្សាន្ត យាមកាមត្រង់ចំនុច ចន្លោះចំការចេក និងភ្នំខ្មោច ខេត្តព្រះវិហារ។ បច្ចុប្បន្ន កំពុងបញ្ជូនទៅកាន់ មណ្ឌលសង្គ្រោះ ទន្ទឹងនឹងក្រុមគ្រួសារ នៃទាហានរងគ្រោះរូបនេះ កំពុងដង្ហោយហៅរកជំនួយ អំពីសំណាក់សប្បុរសជន ជនរួមជាតិទាំងឡាយ ផងដែរ៕
មតិយោបល់