ភ្នំពេញៈ ស្ត្រីម្នាក់បានទៅវាយថៅកែហាងម៉ាស្សាកោសជប់ដល់ផ្ទះ បណ្តាលឲ្យរងរបួសដោយចោទប្រកាន់ថាស្រ្តីរងគ្រោះមកទាក់ទងប្តីខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅហាងម៉ាស្សាមួយកន្លែង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមតាមស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយលេងនៅក្នុងផ្ទះដែលបានបើកហាងម៉ាស្សាកោសជប់ លុះមកដល់វេលាកើតហេតុស្រាប់តែមានអនុភូមិព្រៃទា បាននាំស្ត្រីម្នាក់មកចូលវាយមកដល់ក្នុងផ្ទះតែម្តងបណ្តាលឲ្យរងរបួសជាំភ្នែក ហើយបានចោទប្រកាន់ថារូបគាត់មានសាហាយជាមួយប្តីគាត់។
សាក្សីបានបន្តថា រូបគាត់មិនដែលមានទំនាក់ទំនងជាមួយប្តីស្ត្រីបង្កនោះទេ គ្រាន់តែបុរសជាប្តីស្ត្រីបង្កធ្លាប់មកម៉ាស្សាកន្លែងគាត់តែប៉ុណ្ណោះ។
ចំណែកភាគីខាងស្ត្រីបង្កមិនអាចមានការបំភ្លឺឲ្យច្បាស់នោះទេ។
លុះរហូតមកដល់រសៀលថ្ងៃទី១២ខែឆ្នាំដដែល ទើបស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍។
ក្រោយមកសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួននិងនាំយកមកសាកសួនិងដោះស្រាយតាមច្បាប់។
បន្ទាប់ពីឃាត់ខ្លួនជនបង្កនៅចំពោះមុខសមត្ថកិច្ចភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងជនដៃដល់សងជំងឺចិត្តទៅលើស្ត្រីរងគ្រោះចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង៕
មតិយោបល់