ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នា បណ្តាលឲ្យមនុស្ស៤នាក់របួស!

ប៉ៃលិន: កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​រថយន្ត​​ និង​រថយន្ត​ នៅចំណុច​វិមានឯករាជ្យ​ ស្ថិតនៅក្នុងភូមិ​បរឌិននៀវ​ សង្កាត់​ប៉ៃលិន​ ក្រុម​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ បណ្តាលឲ្យមនុស្ស​ចំនួន៤នាក់របួស។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់រួមមាន៖
១-ឈ្មោះ​ ឡុង​ វៀងវិសេត​ ភេទប្រុស​ អាយុ​ ៤០ឆ្នាំ​ ជនជាតិ​ថៃ​ បើកបរ​រថយន្ត​ដឹក​ទំនិញ​
២-ឈ្មោះ​ ឃុត​ ឧត្ដម​ ភេទប្រុស​ អាយុ​ប្រហែល​ ៣០ឆ្នាំ​ បើកបរ​ឡាន​ដឹក​សំរាម​
៣-ឈ្មោះ​ ហន​ ពៅ​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ មុខរបរ​ កម្មករ​ របួស​ស្រាល​
៤-ឈ្មោះ​ ចក់​ ជើម​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​ កម្មករ​ របួស​ស្រាល​

ក្រោយកើតហេតុ ​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ​បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុផងដែរ៕

មតិយោបល់