ព័ត៌មានជាតិ

ករណីផ្ទុះអាវុធបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យបាននាំទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរទៅតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់