ប៉ៃលិនៈ កាលពីវេលាម៉ោង ៩ និង៤៥ នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការនគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ ដើម្បីធ្វើការចុះបង្រ្កាបករណីចោរកម្ម (លួចម៉ូតូ) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពរួចរយៈពេល ២១ម៉ោង ដោយគិតពីវេលាម៉ោង ០០ និង៤៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យទី១ ឈ្មោះ ផេង ម៉ាលីហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ទី២ ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកទី៣ ឈ្មោះ តូច តូ មុខរបរ មិនពិតប្រាកដ ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៤ ឈ្មោះ យន្ត ហៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរនេះ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
– ដែកកេះសម្រាប់ជក់គ្រឿងញៀនចំនួន ៥ ។
– ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន១។
– ដែកឆាបចំនួន១ ដើម ។
– ម៉ូតូ១ គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១៦ (គ្មានស្លាកលេខ) មានលេខម៉ាស៊ីន ៩៥៧៨៤៩៩ ដែលជារបស់ជនរងគ្រោះឈ្មោះ មឿង រ៉ាឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ (សារ៉ក់បូរី) រស់នៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនទុកនៅ អធិការនគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់