រតនគិរីៈ នៅវេលាម៉ោង៧ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលដំណឹងថា មានករណីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ប្រហែលវេលាម៉ោង ៥ និង៣០នាទីល្ងាច នៅចំណុចចំការអូរប៉ាអរ ស្ថិតនៅភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញបានចុះទៅដល់ និងធ្វើការត្រួតពិនិត្យសាកសពឃើញថា ជនរងគ្រោះ ពិតស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
ជនរងឈ្មោះប៉ាន លុង អាយុ៣៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិស្វាយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារ ជនរងគ្រោះមានបញ្ហាជាមួយប្រពន្ធ បានផឹកស្រាស្រវឹង រួចក៏ទៅធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនតែម្តង។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់