ព័ត៌មានជាតិ

ជនសង្ស័យម្នាក់កំពុងឈរលក់សុខៗ ស្រាប់តែសមត្ថកិច្ចទៅដល់ឃាត់ខ្លួនឆែកភ្លែត ឃើញថ្នាំញៀន និងដកហូតកាំភ្លើង១ដើម

កណ្ដាល: កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)
ចំណុចភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ចន ទីម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្ននៅ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០៣កញ្ចប់មធ្យម
-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកហូមវៃ
-អាវុធច្នៃបាញ់គ្រាប់កង់ចំនួន០១ដើម
-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១
-ឧបករណ៍ប្រើប្រាស់ និងថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល បានទទួលព័ត៌មាន ពីកម្លាំងមហាជនល្អថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញាកំពុងឈរលក់ថ្នាំញៀន ឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ដើម្បីសាកសួរ និងឆែកត្រួតពិនិត្យខ្លួន ឃើញមានថ្នាំញៀនចំនួន០៣កញ្ចប់មធ្យម។
តាមចម្លើយសារភាពរបស់ជនសង្សយ័បានឆ្លើយថាថ្នាំញៀននេះ ខ្លួនបានមកពីមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណនៅផ្តុំចោមចៅ ។
ដោយមានបទបញ្ជាពីលោកស្នងការ និងមានការដឹកនាំសម្របសម្រួលដោយលោកស្នងការរងទទួលប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលឯកភាពដោយលោក ព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកនាយប៉ុស្តិ៍រដ្ឋបាល លោកក្រុម ប្រឹក្សាឃុំ លោកមេភូមិ ក្រុមគ្រួសារជនសង្ស័យ និងនៅចំពោះមុខជនសង្ស័យ សមត្ថកិច្ចបានឆែកផ្ទះ ជនសង្សយ័ឃើញមានជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ អាវុធច្នៃ០១ដើម ឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់