ព័ត៌មានជាតិ

កង់បីមិនស្ដាប់បញ្ជាអ្នកបើកបរបោះពួយទៅបុករនាំងថ្មទៅមុខលែងរួច

ភ្នំពេញ: ម៉ូតូរ៉ឺម៉កកង់បីដឹកទំនិញឯកជនរ៉េចង្កូតបុករនាំងថ្មឡើងកល់ទៅមុខលែងរួច បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរររងរបួសស្រាល បង្កឲ្យភ្ញាក់ផ្អើលដល់នរគបាលប៉ុស្តិ៍ចុះមកជួយសម្រួលចរាចរណ៍ កាលពីម៉ោង១០និង៥០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្តុបអូរឬស្សី ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បីបើកបរពីលិចមកកើតបត់ស្តាំ ក៏រ៉េចង្កូត បុករនាំងថ្មដែលចែកទ្រូងផ្លូវជា២បាក់១កង់ ហើយឡើងកល់ពាក់កណ្តាលទៅមុខលែងរួច បណ្តាលឲ្យអ្នកបើក និងអ្នករួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុនរគបាលប៉ុស្តិ៍និងចរាចរណ៍រាជធានីភ្នំពេញចុះវាស់វែងនាំយកទៅដោះស្រាយតាមនីតិវិធីនៅស្នងការដ្ឋាននរគបាលចរាចរណ៍រាជធានីភ្នំពេញ៕

មតិយោបល់