ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនគាធី ពន្លះរថយន្តក្រុងរិទ្ធិមុនី ស្លាប់ម្នាក់នៅនឹងកន្លែង!..

កោះកុង: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុមហ៊ុនគាធី និងរថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុនី បើកបរក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ៤៨ ក្នុងចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

រថយន្តក្រុងរិទ្ធមុនី ស្លាកលេខ ភ្នំពេញ3B.4084។ ចំណែករថយន្តក្រុមហ៊ុនគាធី ម៉ាកតូយ៉ូតា ស្លាកលេខ ភ្នំពេញ2Q-5670 បើកបរដោយ ឈ្មោះ អយ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅការិយាល័យនគរបាលខេត្ត រង់ចាំដោះស្រាយតាមនិតិវិធីច្បាប់។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់