ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យទំនិញនៅទីតាំងផ្សារដូនស និងពិនិត្យចំណីអាហារក្នុងបរិវេណសាលារៀនវិទ្យាល័យដូនស នៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយបានរកឃើញទំនិញខូចគុណភាពមួយចំនួនដែលមានទំងន់ជាង៣០០គីឡូក្រាម ដូចខាងក្រោម:
១-ចាហ៊ួយដំណាប់ដូងTHANH BINHចំនួន២០កេស
២-ផ្សិតកំប៉ុងចំនួន១៩កំប៉ុង
៣-នំចម្រុះចំនួន៣កេសធំ(៤៥គ.ក្រ)
៤-ទឹកក្រូចកំប៉ុងចំនួន៦៧កំប៉ុង
៥-ទឹកម្នាស់ចំនួន១៨ដប
៦-ទឹកម្ទេសចំនួន១២ដប
៧-នំធុងចំនួន៣ធុង(១៥គ.ក្រ)
៨-នំអណ្ដាតគោចំនួន២៥កញ្ចប់(៧គ.ក្រ)
៩-ទឹកក្រូចដបជ័រចំនួន២៤ដប។
លោកប្រធានសាខាក៏បានពន្យល់ណែនាំដល់អ្នក់លក់ចំណីអាហារនៅក្នុងបរិវេណសាលារៀនវិទ្យាល័យដូនស ឲ្យដាក់តាំងលក់មានរបៀបរៀបរយ និងមានអនាម័យ។ ហើយមន្ត្រីជំនាញរបស់យើងបានធ្វើតេស្តផងដែរលើណែមត្រីស្វែងរកសារធាតុគីមីBorax(គ្មាន)។
លោកប្រធានសាខាបានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា៕
មតិយោបល់