ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើសសារធាតុញៀន

ត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនស្អំ ប្រចាំនៅច្រករៀង៧មករា បានចាប់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ម៉ុន អន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានឆែកឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើស និងថ្នាំញៀន នៅចំណុចលើផ្លូវខ្សែក្រវាត់ព្រំដែន ជិតច្រករបៀ៧មករា ក្នុងភូមិសាស្ដ្រភូមិ៧មករា ឃុំដារ ស្រុកមេមត់ ។

វត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកស៊ីរូស ០១គ្រឿង(គ្មានស្លាកលេខ)
-ទូរស័ព្ទ IPHONE ០១គ្រឿង
-ម្សៅពណ៌សថ្លា (ថ្នាំញៀន) ៧កញ្ចប់តូច
– ប្រាក់ ១៤៤,០០០រៀល
-ជម្ពាមកៅស៊ូ ០១។

ចំណែកជនសង្ស័យបានប្រគល់ជូនការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់