ព័ត៌មានជាតិ

បបួលគ្នាលេងបាល់! អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍!..

ភ្នំពេញៈ យុវជន២ក្រុមបានបបួលគ្នាលេងបាល់សីដក់បានប្រហែលមួយម៉ោង ក្រោយមកឈ្លោះប្រកែកគ្នាឈានដល់ប្រើហិង្សាវាយតប់គ្នាទៅវិញទៅមកខ្លះរងរបួសចូលពេទ្យខ្លះសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេនវិទ្យាល័យឬស្សីកែវក្រុមទី០៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាភាគីទី១ មាន១ឈ្មោះ ដួង វរធាន ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសបាក់ដៃឆ្វេងនិងពកក្បាលពីក្រោយ)
២/ឈ្មោះដួង វរធូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរតន្ត្រីករ (បែកក្បាលនិងបែកមាត់) មានទីលំនៅផ្ទះជួលក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ។ ៣ឈ្មោះ សា មាន សាមីត ភេទប្រុស អាយុ២២ឆ្នាំ(របួសបែកក្បាល) ៤ឈ្មោះ សារឿន ករណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់(របួសបែកចិញ្ចើម)ឃាត់ខ្លួន
៥/ឈ្មោះមាន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ កម្មករសំណង់ (ឃាត់ខ្លួន)
៦/ឈ្មោះថាវ វុធធឿន ភេទប្រុស អាយុ១៧ឆ្នាំ ជាងបាញ់ថ្នាំរថយន្ត(ឃាត់ខ្លួន)
មានទីលំនៅក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ
ជនរងគ្រោះបច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរពទ្យព្រះកេតុមាលា ។

ភាគីទី២មាន១/ឈ្មោះថាច់ តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិត្ស(រងរបួសបែកក្បាលនិងឆ្អឹងខ្នង)
២/ឈ្មោះគឹម វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (របួសថ្លោះដែស្តាំ) ឃាត់ខ្លួន
៣/ឈ្មោះរ័ត្ន ភិលា ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរទិញលក់អេតចាយ (ឃាត់ខ្លួន)
មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលំ ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ។
ជនរងគ្រោះបច្ចុប្បន្នសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចឲ្យដឹងទៀតថាដំបូងភាគីទាំងសងខាងបានបបួលគ្នាទៅលេងបាល់សីដក់ពេលលេងបានប្រហែលមួយម៉ោងក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយតប់គ្នាតែម្តង។

ករណីខាងលើនេះអាណាព្យាបាលបានដាក់ពាក្យបណ្តឹងទាំងសងខាង។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនិតីវិធី៕

មតិយោបល់