នៅពេលជួបបញ្ហារលាកស្បែកដោយសារតែតម្តៅថ្ងៃ តើអ្នកគួរធ្វើយ៉ាងណា? តាមពិតមានផលិតផលជាច្រើនណាស់ដែលមានលក់នៅលើទីផ្សា ក៏ប៉ុន្តែក្រៅពីផលិតផលគីមីទាំងនោះ អ្នកប្រើប្រាស់វិធីធម្មជាតិក៏បានដែរ។
ប្រទាលកន្ទុកក្រពើ គឺជារុក្ខជាតិមួយប្រភេទដែលមានផ្ទុកសារធាតុប្រឆាំងនឹងមេរោគ ព្រមទាំងប្រឆាំងនឹងការរលាកដ៏សម្បូរបែប ដែលជារឿយៗត្រូវបានគេប្រើដើម្បីជួយជួសជុលបញ្ហាស្បែក ដែលរលាកដោយពន្លឺព្រះអាទិត្យ ហើយវាក៏អាចជួយកាត់បន្ថយការឈឺចាប់ និងព្យាបាលរបួសពីផ្ទៃស្បែក។
លើសពីនេះទៅទៀត ប្រទាលកន្ទុកក្រពើមានភាពត្រជាក់ ដែលអាចផ្តល់សំណើមដល់ស្បែកឲ្យមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ។ ជាពិសេសវាអាចជួយព្យាបាលបញ្ហាមុននៅលើផ្ទៃមុខ ស្បែករមាស់ ស្នាមអុជខ្មៅ និងរោគត្រអក។
របៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើ
១.អ្នកគ្រាន់តែចិតយកសាច់ប្រទាលកន្ទុយក្រពើស្រស់ចំនួនមួយពែង។
២.បន្ទាប់មកយកទៅកិនឲ្យក្លាយជាល្បាយ។
៣.ចាប់ផ្តើមយកសំឡីកប្បាស ជ្រលក់ចូលទៅក្នុងល្បាយនេះ ហើយជូតត្រង់តំបន់ដែលមានបញ្ហា។
៤.ទុកឲ្យស្ងួតដោយខ្លួនឯង ដោយមិនបាច់លាងសម្អាតចេញក៏បានដែរ។
៥.ក្នុងមួយថ្ងៃអ្នកត្រូវអនុវត្តឲ្យបាន៣ដង ដើម្បីឲ្យបញ្ហារលាកស្បែកឆាប់ជាសះស្បើយ៕
ដកស្រង់ពី៖ soha
មតិយោបល់