ព័ត៌មានជាតិ

​មេឃកំពុងភ្លៀងខ្លាំង! រថយន្តសាលារៀនចិនទួនហ្វាប៉ះគ្នារវាងរថយន្តហាយឡែនឌ័រ ស្លាកលេខភ្នំពេញ2Z-1089 រងការខូចខាតនៅខណ្ឌចំការមន!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z-1089 និងរថយន្តសាលារៀនចិនទួនហ្វា ពាក់ស្លាកលេខ ភ្នំពេញ3A-1456 បណ្តាលឲ្យរងការខូចខាត​។
ករណីនេះកើតឡើងនៅវេលាម៉ោង១២និង៥១នាទីថ្ងៃត្រង់ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៥៥ សង្កាត់ផ្សារដើមថ្កូវ ​ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាងកំពុងធ្វើការសម្របសម្រួលគ្នានៅកន្លែងផងដែរ៕

មតិយោបល់