ព័ត៌មានជាតិ

អុញនោះ! ផឹកស៊ីក្នុងហាង ហ្គោលឌិនសោន KTV គ្នា៣នាក់សោះ ដល់ពេលគិតលុយផឹកអស់៦កេស សាច់ក្លែម១២ចាន មានតែបញ្ចាំម៉ូតូទុកសិន!!!

ភ្នំពេញៈ រឿងហួសចិត្ត កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរស៣នាក់បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅហាង ហ្គោលឌិនសោន KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានគ្នា៣នាក់ ចេញវិក័យប័ត្រ អស់ស្រា៦កេស ម្ហូប១២មុខ វាជារឿងមួយមិនគួរឲ្យជឿនិងហួសចិត្តនឹកស្មានមិនដល់។

រហូតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក៏នាំគ្នាដំណោះស្រាយគ្នា នៅមុខហាង ហ្គោលឌិនសោន KTV ដោយភាគីខាងភ្ញៀវបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់មានគ្នា៣នាក់ ស្រវឹងពីក្រៅស្រាប់ហើយតែចង់បន្តកម្សាន្តអារម្មណ៍ចូលផឹកសុី ច្រៀងលេងនៅហាងខាងលើ លុះដល់ចេញវិក័យប័ត្រមកខាងហាងគិត អស់ស្រាបៀ៦កេស ម្ហូប១២មុខ សរុបជាទឹកប្រាក់៣៣១ដុល្លារ ជាតួរលេខមួយ ដែលគ្មានអ្នកណាជឿឡើយ មនុស្ស៣នាក់ ផឹកអស់ដល់ទៅ៦កេស ស្មើ១៤៤កំប៉ុង ហើយសាច់ក្លែម១២ចាន គិតជាលុយ៣៣១ដុល្លារ។

ចំណែកភាគីខាងហាងវិញ និយាយយ៉ាងខ្លីថា គាត់ផឹកសុីអស់ស្រាបៀចំនួន៦កេស សាច់ក្លែម១២មុខ សរុបជាទឹកប្រាក់ ៣៣១ដុល្លារ។

វិវាទរវាងភ្ញៀវនិងម្ចាស់ហាងKTV ខាងលើ ធ្វើការសម្របសម្រួលគ្នានៅល្ងាចថ្ងៃនេះ ហើយភាគីខាងភ្ញៀវ មិនចង់ឲ្យវែងឆ្ងាយ គ្រាន់តែហួសចិត្ត មនុស្ស៣នាក់ផឹកស្រាបៀអស់៦កេស ក្រោយធ្វើការសម្របសម្រួលគ្នា ភ្ញៀវចេញសង៣០០ដុល្លារ បញ្ចប់រឿង ហើយយកម៉ូតូ ដែលហាងឃាត់ទុកមកវិញ ។

សូមបញ្ជាក់ផងដែរថា តាមសម្តីរបស់អ្នកដែលធ្លាប់ចូលហាងខារ៉ាអូខេនៅតាមបណ្តោយផ្លូវនេះបាននិយាយថា រឿងទាំងនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ៕

មតិយោបល់