ព័ត៌មានជាតិ

បុរសម្នាក់ មានជំងឺប្រចាំកាយ ទៅភ្ជួរស្រែប្រកាច់ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ មានករណី បុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហង់ រឿន ភេទប្រុស អាយុ៤៤ឆ្នាំ។

ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះមានជំងឺប្រចាំកាយ ទៅភ្ជួរស្រែប្រកាច់ឈ្លក់ទឹកបណ្តាលឲ្យស្លាប់តែម្តង (មានជំងឺឆ្កួតជ្រូក)។

​បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់