ភ្នំពេញៈ នៅល្ងាចថ្ងៃព្រហស្បតិ៍ត ០២ កើត ខែ បឋមសាឍ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទីរសៀល ចំណុចផ្ទះលេខ ៦៨០ញ ផ្លូវ២៧១ ភូមិ ៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីចោរកាច់កម៉ូតូ។
ជនរងគ្រោះឈ្មោះ មួន កប ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ ០៦ ផ្លូវ ២៧១ ភូមិ ០៦ សង្កាត់ ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូស្កុបពី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញGV.3752។
ជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះ សូ ពៅ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២.ពុំស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
មុនកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួនស្ថិតនៅកន្លែងកើតហេតុខាងលើរួចខ្លួនក៏ចូលទៅសម្រាកក្នុងបន្ទប់។ រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះក៏ចេញមកក្រៅបន្ទប់តែមិនឃើញម៉ូតូរបស់ខ្លួនក៏បានស្រែកឆោឡោឡើងជនរងគ្រោះក៏បានជិះម៉ូតូតាមរកម៉ូតូរបស់ខ្លួន។ លុះដល់ម៉ោង៣ម៉៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានឃើញជនសង្ស័យចំនួន២នាក់កំពុងសណ្ដោងម៉ូតូរបស់ខ្លួន នៅចំណុច ផ្លូវ ៦០ ម៉ែត្រ ជិតក្រុមហ៊ុនលក់រថយន្តម៉ាកសឺដេស ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះក៏ស្ទុះទៅប្រតាយប្រតប់ជាមួយជនសង្ស័យឈ្មោះ សូ ពៅ ឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូ១គ្រឿងម៉ាក ហ្វីនណូ រត់គេចខ្លួនបាត់ស្រមោល។
ភ្លាមនោះជនរងគ្រោះបានស្រែកឲ្យអាវុធហត្ថខណ្ឌដង្កោដែលឈរជើងគោលដៅនៅក្បែរនោះឲ្យជួយអន្តរាគមន៍ កម្លាំងយើងក៏ឃាត់បានជនសង្ស័យបានម្នាក់ រួចយកមកសាកសួរនៅមូលដ្ឋាន អ.ហ ខណ្ឌដង្កោ៕
មតិយោបល់