កំពង់ស្ពឺៈ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី ឈ្មោះ ឃួន ចន្ធី ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាយ៉ុង ឃុំដំបូករូង ស្រុកភ្នំស្រួច បានប្រទះឃើញឈ្មោះ យ៉ាត សុក ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដេកស្លាប់នៅលើគ្រែយ៉ាកពីខាងកើតផ្ទះ ដោយមិនដឹង មូលហេតុ។
ក្នុងការពិនិត្យ នឹងស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ នឹងអាជ្ញាធរភូមិឃុំ ទៅលើសាកសពឃើញថា នៅលើដងខ្លួនសាកសព មិនស្លាកស្នាមអ្វីទេ
សាកសពមានចេញទឹកកាម ។
តាមការសន្និដ្ឋានគឺ ជនរងគ្រោះស្លាប់ដោយគាំងបេះដូង ក្រុមគ្រួសារសាច់ញាត្តិសព ទទួលស្គាល់ រួចប្រគល់សាកសពទៅឲ្យសាច់ញាត្តិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់