ព័ត៌មានជាតិ

រថយន្តឡិចស៊ីស៣៣០ ពន្លះស្លាកប៉ាន់ណូដាក់នៅកណ្តាលសួនច្បារ ក្រឡាប់៣ជុំ ខ្ទេចគ្មានសល់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយមានរថយន្តឡិចស៊ីស៣៣០មួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿនពេកក៏ជ្រុលចង្កូតទៅបុកឡើងលើសួនបុកស្លាកប៉ាន់ណូ ឡើងប៉ើងហើយរថយន្តក្រឡាប់២ទៅ៣ជុំ បណ្តាលឲ្យរថយន្តរងការខូចខាតស្ទើរតែទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (មុខផ្ទះសំណាក់ហេងមហាសាល) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើក រថយន្តម៉ាកឡិចស៊ីស៣៣០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6779 បើកបរទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះរេចង្កូតមកបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុកស្លាកប៉ាន់ណូប៉ើងហើយរថយន្តខ្ទាតមកផ្លូវម្ខាងទៀតរងការខូចខាតរថយន្តស្ទើតែទាំងស្រុង។ រីឯស្លាកប៉ាន់ណូវិញខ្ទាតចេញពីគល់រងការខូចខាតទាំងស្រុងសំណាងល្អបង្កឲ្យតៃកុងរថយន្តរងរបួសស្រាលចាកចេញពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់