មន្ត្រីជំនាញបានប្រាប់អ្នយកព័ត៌មានឱ្យដឹងថា ការបង្រ្កាបជនជាតិថៃប្រុសស្រីចំនួន ២នាក់នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកបានឱ្យកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការស្រាជ្រាវ ដល់ទីតាំងដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន។
ចុះដល់បន្ទប់ ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរក្សាទុកថ្នាំញៀនជាច្រើនប្រភេទទុកសម្រាប់លក់ក្នុងក្រុងប៉ោយប៉ែត។ ជនជាតិថៃទាំង ២នាក់ ១. ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ ៣២ឆ្នាំ ២. ឈ្មោះ ឆៃយ៉ាផន ភុនធុម (Chaiyaporn Porntum) ភេទប្រុស អាយុ ៤១ឆ្នាំ។ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ១. ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ៥, ២. ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ ថង់ពណ៌ខៀវ សរុបចំនួន ២ ៩២០ គ្រាប់, ៣. ម្សៅក្រាមសថ្លា ចំនួន ១០៣ថង់, ៤. សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥. កូនជញ្ជីងចំនួន១, ទូរស័ព្ទដៃចំនួន ២គ្រឿង ដែកកេះមួយចំនួន។
មន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់