ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបុកទ្រូងផ្លូវស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

ភ្នំពេញៈ តាមសេចក្តីពីក្រុមការងារ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានយុវជនម្នាក់ បានជិះម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ តាមបណ្តោយផ្លូវម៉ៅសេទុង លុះដល់ចំណុចកើតហេតុជិតស្ពានអាកាស៥មករា ស្រាប់តែរេចង្កូតទៅបុកនឹងទ្រូងផ្លូវ បណ្តាលឲ្យដួលរបួសធ្ងន់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៤៥នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
https://www.youtube.com/watch?v=ZYu9Rizu0vE

មតិយោបល់