ព័ត៌មានជាតិ

កុំប្រហែសអី! ក្មេងអាយុ៣ឆ្នាំ ដើរតាមមាត់ស្រះ រអិលជើងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងអាយុ៣ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះមានឈ្មោះ គង់ គួន ភេទប្រុស អាយុ៣ឆ្នាំ បានស្លាប់ខណ:ដែលដើរនៅមាត់ស្រះ រួចក៏រអិលជើងធ្លាក់ចូលក្នុងទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់