អ៊ីស្រាអែលៈ ក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែលចំនួនពីរ បានបង្ហាញកាំជ្រួចមីស៊ីលល្បឿនលឿនថ្មី ដែលនឹងអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់កងកម្លាំងអាកាសរបស់ពួកគេ ធ្វើការវាយប្រហារដែនអាកាស ក្រោមលក្ខខណ្ឌដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមហ៊ុនផលិតកាំភ្លើងស្វ័យប្រវត្តិម៉ាក Uzi ដ៏ល្បីល្បាញ និងកាំភ្លើងវែងពាក់កណ្តាលស្វ័យប្រវត្តិ Galil (IMI) បានប្រាប់ភ្នាក់ងារ YnetNews កាលពីថ្ងៃច័ន្ទថា៖ «យន្តហោះចម្បាំងចំនួន៤គ្រឿង ដែលបំពាក់ដោយមីស៊ីល Rampage ចំនួន៤គ្រាប់ នៅលើយន្តហោះនីមួយៗ នឹងត្រូវបញ្ជូនទៅកាន់កងកម្លាំងអាកាសអ៊ីស្រាអែល»។
មីស៊ីលនេះ ត្រូវបានគេរចនាឡើង សម្រាប់យន្តហោះចម្បាំង F-15, F-16 និង F-35 របស់អ៊ីស្រាអែល ដែលវាអាចហោះហើរបានចម្ងាយ ៩០ ម៉ាយ ក្នុងល្បឿនលឿនជាងមុន បន្ទាប់ពីត្រូវបានគេបាញ់ចេញពីយន្តហោះប្រយុទ្ធ IAF មួយគ្រឿង៕
មតិយោបល់