ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកគងពិសី បង្ក្រាបល្បែងស៊ីសង០៤ករណី ឃាត់ខ្លួនអ្នកលេងចំនួន១១នាក់

កំពង់ស្ពឺ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគងពិសី បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បង្ក្រាបល្បែងស៊ីសង ០៤ករណីឃាត់ខ្លួនអ្នកលេង ១១នាក់ ស្រី០៩នាក់៖

-នៅថ្ងៃទី២២.០៩.២០២២ បង្ក្រាបល្បែងស៊ីសង (បៀរ) នៅចំណុចភូមិជៃតាកួន ឃុំរកាកោះ ឃាត់ខ្លួន
០៤នាក់ស្រី ដកហូតបៀរនីឡុង ១៥៤សន្លឹក លុយ ៨០៥០០រៀល កន្ត្រក១ កម្រាលលេងបៀរ ១ ។

-នៅថ្ងៃ០៤.១០.២០២២ បង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ) នៅចំណុចភូមិព្រៃទើរ ឃុំព្រៃញាតិ ឃាត់ខ្លួន
០២នាក់ ស្រី ០១នាក់ ដកហូត ក្រដាសកត់លេខ ៩សន្លឹក ក្រូណូ១ ទូរស័ព្ទដៃ ០២គ្រឿង ។

-នៅថ្ងៃទី០៦.១០.២០២២ បង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ) នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល
ឃាត់ខ្លួន ០១នាក់ប្រុស ដកហូត ក្រដាសកត់លេខ ០១សន្លឹក ប៊ិច ២ដើម លុយ ៣២១,០០០រៀល ទូរស័ព្ទ
ដៃ ០២គ្រឿង ។

-នៅថ្ងៃទី០៨.១០.២០២២ បង្ក្រាបល្បែងស៊ីសង (បៀរស៊ីគូរថៃ) នៅចំណុចភូមិអង្គរមាស ឃុំជង្រុក
ឃាត់ខ្លួន ០៤នាក់ស្រី ដកហូតបៀរនីឡុង ១ហូរ កម្រាល១ លុយ ៣៥,០០០រៀល ៕

មតិយោបល់