ផ្ទៃមុខ ក៏មិនខុសពីផ្នែកផ្សេងៗនៃរាងកាយដែរ វាអាចបង្ហាញនូវរោគសញ្ញាឲ្យយើងបានដឹងជាមុន នៅពេលដែលជំងឺមួយចំនួនកំពុងតែវិវត្តឡើង។ ប៉ុន្តែ មនុស្សភាគច្រើនមិនដែលខ្វាយខ្វល់ពីរោគសញ្ញា ដែលកើតមាននៅលើផ្ទៃមុខឡើយ ទាល់តែជំងឺធ្វើទុកខ្លាំងទើបស្ទុះស្ទាររកវិធីព្យាបាល។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញសញ្ញាប្រែប្រួលមួយចំនួន ដែលលេចឡើង នៅលើផ្ទៃមុខ គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។
ក្រហមច្រមុះ
ប្រសិនបើច្រមុះរបស់អ្នកមានពណ៌ក្រហម ហើយលេចឡើងជាញឹកញាប់ បង្ហាញថា ក្រពះពោះវៀនរបស់អ្នកកំពុងតែមានបញ្ហា។ ជាពិសេសសម្រាប់អ្នកដែល ជក់បារី ផឹកស្រា ឬចូលចិត្តញ៉ាំអាហារហិល។
ប្រសិនបើច្រមុះមានពណ៌ស្វាយ វាអាចជាសញ្ញានៃសម្ពាធឈាមឡើងខ្ពស់ ឬរាងកាយត្រូវគ្របដណ្តប់ទៅដោយអំបិល និងជាតិអាកុល។
ដូច្នេះ អ្នកគួរតែឈប់ជក់បារី ផឹកស្រា ហើយកាត់បន្ថយការទទួលទានអាហារហិល ព្រមទាំងអាហារប្រៃពេក។
រង្វង់ភ្នែកមានពណ៌ខ្មៅ
ប្រសិនបើអ្នកក្រោកពីគេង សង្កេតឃើញរង្វង់ភ្នែក និងផ្ទៃមុខមានសភាពខ្មៅ មានន័យថា តម្រងនោមរបស់អ្នកធ្វើការហួសកម្រិត ហើយជាតិទឹកដែលលើសនៅក្នុងរាកាយក៏មិនបានកម្ចាត់ចោលដែរ។
អ្នកគួរតែព្យាយាមទទួលទានអាហារបញ្ចុះនោមឲ្យបានច្រើន មានន័យថាអាហារដែលសម្បូរជាតិទឹក ដើម្បីជួយសម្អាតតម្រងនោមឲ្យមានសុខភាពល្អ។
ត្រចៀកមានពណ៌ខ្មៅ
ប្រសិនបើត្រចៀករបស់អ្នកក្លាយទៅជាពណ៌ខ្មៅ អមទៅដោយមានបញ្ហាក្នុងការស្តាប់ វិលមុខ… គឺជាសញ្ញាព្រមានមួយនៃជំងឺខ្សោយតម្រងនោម ឬតម្រងនោម។
ដើម្បីដោះស្រាយបញ្ហា នេះ អ្នកគួរតែកំណត់ការទទួលទានគ្រឿងស្រវឹង កាត់បន្ថយអាហារមានផ្ទុកជាតុស្ករ និងធ្វើការម៉ាស្សារាល់មុនពេលចូលគេង។
ថ្ងាសមានស្នាមជ្រួញ
សូមពិនិត្យមើលដោយខ្លួនឯង ប្រសិនបើជាមនុស្សវ័យក្មេងតែថ្ងាសមានភាពជ្រួញ ហើយអមទៅដោយអាការឈឺក្បាលប្រកាំង និងបាត់បង់ការចង់ចាំ គឺជាសញ្ញាព្រមានមួយនៃជំងឺសរសៃឈាម និងសរសៃឈាមបេះដូង។
យកល្អ អ្នកគួរែឧស្សាហ៍ប្រើដៃម៉ាស្សាក្បាល និងថ្ងាស ព្រោះវិធីនេះមិនត្រឹមតែអាចកាត់បន្ថយស្នាមជ្រួញនោះទេ វាក៏អាចកាត់បន្ថយភាពតានតឹងផងដែរ។
មុខប្រែលជាពណ៌សស្លេក
ក្នុងករណីដែលផ្ទៃមុខរបស់អ្នកប្រែលជាពណ៌សស្លេក អាចបណ្តោលមកពីជំងឺខ្វះជាតិ និងជំងឺសួត។
ជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់មនុស្សប្រភេទនេះ គួរតែប្រញាប់ទៅមន្ទើរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានឆាប់៕
ដកស្រង់ពី៖ soha
មតិយោបល់